នាថ្ងៃដដែល នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃរដ្ឋបាលថ្មី នៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីរ៉ែរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនត្រូវបានសុក្រឹត្យ ហើយនឹងត្រូវបានចុះហត្ថលេខានៅចុងសប្តាហ៍នេះ។ យោងតាមខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងនេះ អ៊ុយក្រែននឹងយល់ព្រមចែករំលែកជាមួយសហរដ្ឋអាមេរិកចំនួន ៥០% នៃប្រាក់ចំណេញពីការធ្វើអាជីវកម្មរ៉ែកម្រនៅក្នុងប្រទេសនេះ ក៏ដូចជាការធ្វើអាជីវកម្មលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ។ កិច្ចព្រមព្រៀងនេះមានតម្លៃសរុប ៥០០ ពាន់លានដុល្លារអាមេរិក ហើយត្រូវបានរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ចាត់ទុកជាសំណង សម្រាប់ជំនួយផ្នែកយោធានិងសេដ្ឋកិច្ចដែលអាមេរិកបានផ្តល់ជូនអ៊ុយក្រែនក្នុងប៉ុន្មានឆ្នាំកន្លងទៅ។

ចំណុចគួរឱ្យកត់សម្គាល់មួយនៃកិច្ចព្រមព្រៀងគឺបទប្បញ្ញត្តិទាក់ទងនឹងការសន្យា ផ្នែកសន្តិសុខរបស់អាមេរិកចំពោះអ៊ុយក្រែននាពេលអនាគត។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានធ្វើការសន្យាផ្នែកសន្តិសុខធំដុំណាមួយចំពោះអ៊ុយក្រែននោះទេ ទំនួលខុសត្រូវក្នុងការធានាសន្តិសុខរបស់អ៊ុយក្រែនគឺស្ថិតនៅភាគីអឺរ៉ុប។ លោក Donald Trump ក៏បានសង្កត់ធ្ងន់ថា "អ៊ុយក្រែនអាចបំភ្លេចការចូលរួមក្នុងប្លុកយោធាសន្ធិសញ្ញាអាត្លង់ទិកខាងជើង - ណាតៅបានហើយ" ហើយបានវាតតម្លៃថា នេះទំនងជាមូលហេតុចម្បងដែលនាំឱ្យមានជម្លោះរុស្ស៊ី - អ៊ុយក្រែន"៕