ជាមួយនឹងប្រធានបទ "ការដឹកនាំផ្លូវទៅកាន់វិបុលភាពប្រកបដោយនិរន្តរភាព គ្រប់ជ្រុងជ្រោយ និងភាពធន់តាមរយៈពាណិជ្ជកម្ម ការវិនិយោគ និង នវានុវត្តន៍" នោះ MCM ឆ្នាំនេះបានធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ទី ៤ ខែមិថុនា។
អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិង អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann។ (រូបថត៖ VOV)
នៅក្នុងសុន្ទរកថានៅពិធីបើក អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិង អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann បានវាយតម្លៃខ្ពស់ចំពោះកម្មវិធី អាស៊ីអាគ្នេយ៍របស់ OECD (SEARP) ដោយចាត់ទុកនេះជាគំនិតផ្តួចផ្តើមជាយុទ្ធ សាស្ត្រ រួមចំណែកគាំទ្រដល់កំណែទម្រង់សេដ្ឋកិច្ច ជំរុញកំណើនប្រកបដោយចីរភាព និងបង្កើនការតភ្ជាប់រវាង OECD និងអាស៊ាន។ ជាពិសេស លោកអគ្គលេខាធិការ OECD បានកោតសរសើរចំពោះការរួមចំណែករបស់វៀតណាម និងអូស្ត្រាលី ក្នុងតួនាទីជាសហប្រធាននៃ SEARP សម្រាប់អាណត្តិឆ្នាំ ២០២២-២០២៥។
“ក្នុងនាមជាសហប្រធានចាប់តាំងពីឆ្នាំ ២០២២ មក វៀតណាម និងអូស្ត្រាលីបាន រួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ OECD នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វៀតណាម បានបង្ហាញពីភាពម្ចាស់ការ និងទំនួលខុសត្រូវរបស់ខ្លួន ហើយរៀបចំដោយជោគជ័យ នូវវេទិកាថ្នាក់រដ្ឋមន្ត្រីចំនួនពីរជាប់ៗគ្នានៃកម្មវិធី SEARP នៅទីក្រុងហាណូយក្នុងឆ្នាំ ២០២២ និង ២០២៣ ដោយផ្តោតលើការស្តារឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ និងការ វិនិយោគប្រកបដោយនិរន្តរភាព”។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Nguyen Van Thang ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Nguyen Van Thang បាន សម្តែងថា៖ “ក្នុងអំឡុងអាណត្តិ ២០២២-២០២៥ វៀតណាមនិងអូស្ត្រាលីបានធ្វើជាសហ ប្រធាន SEARP ក្នុងបរិបទដែលពិភពលោកប្រឈមមុខនឹងបញ្ហាជាច្រើន៖ ការងើប ឡើងវិញក្រោយជំងឺរាតត្បាត ការផ្លាស់ប្តូរឌីជីថល និងការឆ្លើយតបទៅនឹងការប្រែ ប្រួលអាកាសធាតុ វិសមភាព និងការបាក់ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា៖ ការចុះហត្ថលេខាលើអនុស្ស រណៈនៃការយោគយល់គ្នាដំបូងរវាង OECD និងអាស៊ាន; រៀបចំវេទិកាអាស៊ីអាគ្នេយ៍ នៅទីក្រុងហាណូយឆ្នាំ ២០២២ ដោយជោគជ័យ ដែលបើកយន្តការសន្ទនាថ្នាក់រដ្ឋមន្ត្រី ជាប្រចាំរវាង OECD និងតំបន់ស្តីពីគោលនយោបាយ និងការអភិវឌ្ឍ; និងការអនុវត្ត Prospectus ជាលើកដំបូង ដែលជាផែនការសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យ ផ្លាស់ប្តូរបៃតង និងឌីជីថល កំណើនបរិយាប័ន្ន និងការលើកកម្ពស់ផលិតភាព”។
លោករដ្ឋមន្ត្រី Nguyen Van Thang បានអះអាងថា វៀតណាមសន្យាបន្តរួមដំណើរ រួមចំណែកយ៉ាងសកម្ម ប្រកបដោយលក្ខណៈស្ថាបនា ដើម្បីការអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយនិរន្តរភាព និងតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ៕