នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ មេដឹកនាំបណ្តាប្រទេសអាស៊ានបានពិភាក្សាលើលទ្ធផលដែលសម្រេចបានក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន លើសសរស្តម្ភនយោបាយ-សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌និងការតភ្ជាប់ ការបញ្ចូលទីម័រឡេស្តេជាសមាជិកផ្លូវការ ជំរុញការចរចារជាមួយអាមេរិកដែលប៉ះពាល់ដល់ប្រទេសសមាជិកជាច្រើន ក៏ដូចជាពន្លឿនការចរចាដើម្បីលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយដៃគូ ស្វែងរកការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង GCC និងអាស៊ាន ការអញ្ជើញភាគីនានាឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមបណ្តាញអគ្គិសនីអាស៊ាន ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការសន្តិសុខថាមពលក្នុងតំបន់។

រូបថត៖ VOV

សម្រាប់អនាគតរបស់អាស៊ាន មេដឹកនាំអាស៊ានបានអនុម័តលើទស្សនៈវិស័យសហគមន៍អាស៊ាន ២០៤៥ ដែលរំពឹងថា នឹងអនុវត្តនៅខែមករាឆ្នាំក្រោយ។ ទាក់ទងនឹងបញ្ហាមីយ៉ាន់ម៉ា អគ្គលេខាធិការលោក កៅ គឹមហួន បានឲ្យដឹងថា មេដឹកនាំអាស៊ានបានចេញសេចក្តីប្រកាសស្តីពីបទឈប់បាញ់ដ៏ទូលំទូលាយនិងយូរអង្វែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសន្យាថានឹងគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនិងយូរអង្វែងសម្រាប់វិបត្តិ៕