ការថ្លែងនេះត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិនិងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ទៅកាន់ទីស្នាក់ការកណ្តាល AEOI ក្នុងទីក្រុងតេហេរ៉ង់។ យោងតាមលោក Eslami រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៤ ក្នុងចំណោម ៨ គ្រោងនឹងសាងសង់នៅក្នុងខេត្ត Bushehr ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ AEOI គ្រោងនឹងបង្កើនសមត្ថភាពផលិតថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់បីដង ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលទ្រង់ទ្រាយធំរបស់ប្រទេស៕
អ៊ីរ៉ង់ រុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ
(VOVWORLD) - កាលពីថ្ងៃទី៩ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់បានដកស្រង់សម្តីប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami ដោយនិយាយថា រុស្ស៊ីនឹងសាងសង់រោងចក្រថាមពល នុយក្លេអ៊ែរចំនួនប្រាំបីនៅអ៊ីរ៉ង់ ក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខាពីមុន រវាងប្រទេសទាំងពីរ។
