យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានវាយឆ្មក់ទៅលើជើងទ្រមីស៊ីលរបស់ហេសបូឡា នៅតំបន់ Majdal Zoun ភាគខាងត្បូងប្រទេសលីបង់។ សេចក្តីប្រកាសបានបញ្ជាក់ថា ជើងទ្រមីស៊ីលរបស់ហេសបូឡា បង្កើតការគំរាមកំហែងដល់ អ៊ីស្រាអែល នៅពេលដែលបានរំលោភលើកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងលីបង់ ពោលគឺបទឈប់បាញ់។

កន្លែងមួយនៅភាគខាងត្បូងប្រទេសលីបង់ត្រូវបានបំផ្លិចបំផ្លាញដោយសារការប៉ះទង្គិចគ្នា។ រូបថត៖ រ៉យទ័រ

IDF និងហេសបូឡ បានចាប់ផ្តើមអនុវត្តបទឈប់បាញ់រយៈពេល ៦០ ថ្ងៃដែលគាំពារដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសលីបង់ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលសប្តាហ៍ដំបូងនៃបទឈប់បាញ់ កងកម្លាំងជើងអាកាសអ៊ីស្រាអែលបានបើកការវាយឆ្មក់ម្តងហើយម្តងទៀតលើប្រទេសលីបង់ ដោយចោទប្រកាន់ថា ក្រុមហេសបូឡាបានរំលោភលើកិច្ចព្រមព្រៀង។

ក្នុងនោះ ចលនាអ៊ីស្លាមហាម៉ាស កាលពីថ្ងៃទី៤ ខែធ្នូ បានឲ្យដឹងថា មានព័ត៌មានដែលថា អ៊ីស្រាអែលមានបំណងចង់ធ្វើប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង ដែលស្រដៀងនឹង យុទ្ធនាការដែលបានធ្វើឡើងនៅជំរុំជនភៀសខ្លួន Nuseirat នៅភាគកណ្តាលតំបន់ហ្គាហ្សា ហើយបានព្រមានថា នឹង «ជាមោឃៈ» ចំពោះចំណាប់ខ្មាំង ប្រសិនបើ សកម្មភាពបែបនេះបានកើតឡើង។ ក្រុមហាម៉ាស់បានចេញសេចក្តីណែនាំមួយចំពោះការឆ្លើយតបភ្លាមៗ និងឆាប់រហ័សអំពីការវាយឆ្មក់របស់សត្រូវ ហើយអ៊ីស្រាអែល នឹងទទួលខុសត្រូវចំពោះជោគវាសនារបស់ចំណាប់ខ្មាំង។

បច្ចុប្បន្នមិនមានការឆ្លើយតបណាមួយពីអ៊ីស្រាអែលចំពោះសេចក្តីថ្លែងការណ៍«មោឃៈ» ចំណាប់ខ្មាំង របស់ចលនាហាម៉ាសទេ។