ការកាត់បន្ថយនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកំណែទម្រង់ដែលហៅថា UN80 ដោយអគ្គលេខាធិការ Guterres បំផុសឡើងកាលពីខែមីនាកន្លងទៅ ដើម្បីបង្រួមក្បាលម៉ាស៊ីនដឹកនាំ លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងសម្របខ្លួនទៅនឹងសម័យកាល ឆ្ពោះទៅគោលបំណងកាត់បន្ថយ ១៥-២០% នៃថវិកាប្រចាំក្នុងឆ្នាំ ២០២៦ រួមទាំងកាត់បន្ថយប្រហែល ២០% នៃបុគ្គលិកបច្ចុប្បន្ននៅលេខាធិការដ្ឋាន។

សូមគូសបញ្ជាក់ថា ការលំបាកផ្នែកហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិភាគច្រើនកើតចេញពីការបរាជ័យរបស់ប្រទេសមួយចំនួនក្នុងការបំពេញកាតព្វកិច្ចវិភាគទានរបស់ពួកគេទាន់ពេលវេលា។ លើសពីនេះទៀត ភ្នាក់ងារមនុស្សធម៌ជាច្រើនរបស់អង្គការសហប្រជាជាតិបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការកាត់ជំនួយពីសហរដ្ឋអាមេរិកក្រោមការគ្រប់គ្រងរបស់លោក Trump នៅពេលដែលប្រទេសនេះបានចូលរួមចំណែកជិត ២៥% នៃថវិកាប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ៕