ថ្លែងនៅឯទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក លោក Dujarric បាននិយាយថា ថ្មីៗនេះ មនុស្សជិត ៩.៧០០ នាក់ត្រូវចាកចេញពីផ្ទះរបស់ខ្លួននៅក្នុងរដ្ឋ Khartoum របស់ប្រទេសស៊ូដង់ ខណៈដែលនៅក្នុងរដ្ឋ South Kordofan មនុស្សជាង ៩.០០០ នាក់ក៏បានភៀសខ្លួនចេញពីទីក្រុង Dibebat ដោយសារតែការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ ដោយឡែក នៅក្នុងរដ្ឋ Darfur ភាគខាងជើង មនុស្ស ៦០០ នាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យចាកចេញពីជំរុំជនភៀសខ្លួន Abu Shouk និងទីរួមខេត្ត El Fasher។ លោក Dujarric បានព្រមានថា ការផ្លាស់ទីលំនៅឥតឈប់ឈររបស់ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធកាន់តែទ្រុឌទ្រោម និងកង្វះទឹកស្អាតកំពុងពន្លឿនការរីករាលដាលនៃជំងឺរាតត្បាត។ ក្នុងបរិបទនេះ អង្គការសហប្រជាជាតិអំពាវ នាវឱ្យបញ្ចប់ជម្លោះក្នុងប្រទេសស៊ូដង់ ដោយធានាសកម្មភាពមនុស្សធម៌កុំឲ្យរងការរារាំង និងការបង្កើនមូលនិធិអន្តរជាតិដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ៕
អង្គការសហប្រជាជាតិព្រមានអំពីស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ូដង់
(VOVWORLD) - នាថ្ងៃទី ៤ ខែមិថុនា អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres, លោក Stephane Dujarric បានឲ្យដឹងថា ស្ថានភាពមនុស្សធម៌នៅស៊ូដង់កាន់តែអាក្រក់ទៅយ៉ាងធ្ងន់ធ្ងរ ដោយសារតែ រលកនៃការផ្លាស់ទីលំនៅ និងការរីករាលដាលនៃជំងឺអាសន្នរោគ។
