គិតត្រឹមពីម៉ោង ១៦:០០ ថ្ងៃទី ២៤ ឧសភា ដល់ម៉ោង ១៦:០០ ថ្ងៃទី ២៥ ឧសភា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១.៣៤៤ ករណី ដែលទាំងអស់ត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស នៅតាមខេត្តនិងក្រុងចំនួន ៤៦/៦៣។ ចាប់តាំងពីការចាប់ផ្តើមផ្ទុះជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ដល់ទៅ ១០.៧១២.៧៣៣ករណី។
នៅថ្ងៃទី ២៥ ខែឧសភា មានអ្នកជំងឺចំនួន ២.៤៥៩ នាក់ទៀតត្រូវបានប្រកាសថាបានជាសះស្បើយ។ ចំនួនករណីដែលបានប្រកាសជាសះស្បើយសរុបមកដល់ពេលនេះមានចំនួន ៩.៤១៤.៨៦២ ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកជំងឺកូវីដ ១៩ ចំនួន ពីរនាក់ត្រូវស្លាប់។
គិតត្រឹមថ្ងៃទី ២៥ ខែឧសភា ចំនួនវ៉ាក់សាំងបង្ការកូវីដ ១៩ ត្រូវបានចាកគឺចំនួន ២១៩.៧៩៦.៣១៨ ដូស៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
