លោក Nguyen Hoa Binh សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍បានថ្លែងក្នុងពិធីនេះ។ រូបថត៖ Cong Bac/VOV-ខ្ពង់រាបភាគកណ្តាល

ទន្ទឹមនឹងនោះ ប្រមូលផ្តុំកម្លាំងសមូហភាព ទាញយកប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលនិងគុណសម្បត្តិនៃការអភិវឌ្ឍ ជំរុញខ្លាំងនូវកម្លាំងចលករថ្មីសម្រាប់កំណើន ជាពិសេសបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក និងសេដ្ឋកិច្ចចំណេះដឹង ក៏ដូចជាវិស័យថ្មីៗ ដែលមានបច្ចេកវិទ្យាខ្ពស់៖ “ការប្រមូលផ្តុំកម្លាំងសមូហភាព ទាញយកប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលនិងគុណសម្បត្តិនៃការអភិវឌ្ឍ ជំរុញខ្លាំងនូវកម្លាំអចលករថ្មី; ផ្លាស់ប្តូរថ្មីគំរូសេដ្ឋកិច្ច ដោយផ្តោតលើការអភិវឌ្ឍផលិតផលកសិកម្ម រុក្ខាប្រមាញ់ ដែលមានគុណសម្បត្តិ តាមទ្រង់ទ្រាយធំ មានគុណភាពខ្ពស់ និងការនាំចេញច្រើន។ ទន្ទឹមនឹងនោះជំរុញសកម្មភាពកសិកម្ម ការកែច្នៃកសិ-រុក្ខា-ជលផល និងការផលិតថាមពលកកើតឡើងវិញ; កសាងប្រព័ន្ធនយោបាយ ស្អាតស្អំ រឹងមាំ ស្មោះត្រង់ សកម្ម និងបម្រើប្រជាពលរដ្ឋ; អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការការពារបរិស្ថាន ធានាសុខុមាលភាពសង្គម; ធានាការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម”