ក្នុងសន្និសីទសារព័ត៌ នាថ្ងៃទី២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Nguyen Duc Tam អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា សន្និសីទនេះនឹងមានការចូលរួមពីអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សហគ្រាស AI និងបន្ទះឈីប semiconductor ប្រមាណ ១០០០ នាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរចំណេះដឹង និងទិសដៅអភិវឌ្ឍន៍បច្ចេកវិទ្យានៅវៀតណាមនិងក្នុងតំបន់។ AISC ២០២៥ ត្រូវបានរៀបចំឡើងក្រោមសហអធិបតីភាពរបស់ លោក Eric Schmidt អតីតនាយកប្រតិបត្តិរបស់ Google និងមានការចូលរួមពីអ្នកជំនាញមកពី Google, DeepMind, IBM, Intel, TSMC, Samsung, MediaTek, Tokyo Electron, Panasonic, Qorvo, Marvell និងសាជីវកម្មបច្ចេកវិទ្យាឈានមុខគេជាច្រើនទៀតមកពី Silicon Valley ។

អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Duc Tam។ រូបថត៖ NIC

សន្និសីទនេះនឹងផ្តោតលើការពិភាក្សាអំពីនិន្នាការអភិវឌ្ឍន៍ និងការប្រើប្រាស់បច្ចេកវិទ្យា AI និងបន្ទះឈីប semiconductor ក្នុងសេដ្ឋកិច្ចឌីជីថល បង្កើតឱកាសសម្រាប់ការតភ្ជាប់វិទ្យាស្ថានស្រាវជ្រាវ សហគ្រាសបច្ចេកវិទ្យា និងទីភ្នាក់ងារគ្រប់គ្រងដើម្បីជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះ ចែករំលែកបទពិសោធន៍ យុទ្ធសាស្រ្ត និងគោលនយោបាយដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ប្រកបដោយនិរន្តរភាព៕