ក្នុងដំណើរបំពេញទស្សនកិច្ច គណៈប្រតិភូបានជួបប្រជុំនិងធ្វើការជាមួយមន្ត្រីនៃសាធារណរដ្ឋអូទ្រីស ដូចជា៖ អនុប្រធានក្រុមប្រឹក្សាជាតិ (សភាតំណាងរាស្ត្រ) នៃប្រទេសអូទ្រីស លោក Peter Haubner; ចៅក្រមរងនៃតុលាការកំពូលអូទ្រីស លោកស្រី Eva Marek; ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអូទ្រីស លោកស្រី Petra Mayr; អគ្គនាយកនៃអគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងអំពើពុករលួយ លោក Lukas Berghammer ។

ប្រធានគណៈកម្មការកិច្ចការផ្ទៃក្នុងមជ្ឈិម លោក Phan Dinh Trac និងជាអនុប្រធានក្រុមប្រឹក្សាជាតិអូទ្រីស លោក Peter Haubner ។ រូបថត៖ VNA

ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ គោលការណ៍ គោលនយោបាយ និងវិធានការនានាក្នុងវិស័យបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ប្រព័ន្ធតុលាការ និងការតាក់តែងច្បាប់។ល។

ភាគីអូទ្រីសបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម; ដោយអះអាងថា អូទ្រីសវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខរបស់អូទ្រីសនៅទ្វីបអាស៊ី។

រីឯខ្លួនវិញ លោក Phan Dinh Trac បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងប្រពៃណីជាមួយអូទ្រីស ដោយចាត់ទុកអូទ្រីសជាដៃគូដែលអាចទុកចិត្តបាននៅអឺរ៉ុប។ លោកបានស្នើឱ្យអូទ្រីសគាំទ្រនិងអនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ; គាំទ្រ និងជំរុញឱ្យ EU ដកកាតលឿង IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាមឱ្យបានឆាប់ៗ៕