នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែឧសភា។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងខែឧសភា ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវ បានធានា និងមានអតិរេកខ្ពស់; ឱនភាព និងបំណុលសាធារណៈត្រូវបានគ្រប់គ្រង យ៉ាងល្អ។ រដ្ឋាភិបាលបានចេញផ្សាយសារទូរលេខដោយទាន់ពេលវេលាអំពីដំណោះ ស្រាយធានាការផ្គត់ផ្គង់អគ្គិសនីក្នុងអំឡុងខែកំពូលក្នុងឆ្នាំនេះ និងរយៈពេលខាងមុខ។ តាមនោះ ប្ដេជ្ញាមិនទុកឲ្យខ្វះខាតថាមពលអគ្គិសនីក្នុងកាលៈទេសៈណាមួយឡើយ។ លោកនាយករដ្ឋមន្ត្រីក៏បានជម្រាបដែរថា អង្គការអន្តរជាតិ បណ្តាប្រទេស និងដៃគូ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម៕

