នៅសប្តាហ៍នេះ អ៊ីស្រាអែលបានប្រកាសពីការបង្កើតការតាំងទីលំនៅថ្មីចំនួន ២២ នៅតំបន់ West Bank ដែលជាទង្វើមួយដែលត្រូវបានរិះគន់យ៉ាងខ្លាំងដោយអង្គការសហប្រជាជាតិ អង់គ្លេស និងហ្ស៊កដានី ដែលមើលឃើញថា វាជាឧបសគ្គចម្បងមួយចំពោះសន្តិភាពយូរអង្វែងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ក្នុងដំណើរទស្សនកិច្ចមួយក្នុងចំណោមការតាំងទីលំនៅថ្មីនៅថ្ងៃទី ៣០ ខែឧសភា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានប្រកាសថា រដ្ឋជ្វីហ្វនឹងត្រូវបានសាងសង់នៅលើទឹកដីប៉ាឡេស្ទីន។ ថ្លែងទៅកាន់ប្រទេសដែលនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន លោក Katz បាននិយាយថា ប្រទេសទាំងនេះនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅលើក្រដាស ប៉ុន្តែអ៊ីស្រាអែលនឹងកសាងរដ្ឋជ្វីហ្វតាមស្ថានភាពជាក់ស្តែង។
តាមគម្រោង ចាប់ពីថ្ងៃទី ១៧-២០ខែមិថុនា បារាំង និងអារ៉ាប៊ីសាអូឌីតនឹងធ្វើជាសហប្រធានសន្និសីទអន្តរជាតិមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិដើម្បីស្ដារដំណោះស្រាយរដ្ឋទាំងពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន៕
