លោករដ្ឋមន្ត្រី ហ្វាន វ៉ាន់ យ៉ាង អញ្ជើញជួបជាមួយសមភាគីសិង្ហបុរីនៅខាងក្រៅកិច្ចសន្ទនា Shangri La ឆ្នាំ ២០២៥ (រូបថត៖ ចូវអាន/VOV1) |
ក្នុងជំនួបនេះ រដ្ឋមន្ត្រី លោក ហ្វាន វ៉ាន់ យ៉ាង និងលោករដ្ឋមន្ត្រី Chan Chun Sing សង្ឃឹមថា នាពេលខាងមុខ វៀតណាមនិងសិង្ហបុរីបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់; រក្សាបាននូវយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព សិក្សាការបង្កើតយន្តការពិគ្រោះយោបល់របស់កងទ័ពអាកាស; បង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ដោយជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ...។ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តយោធា និងកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិត; បន្តពិភាក្សា និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាការពារជាតិ និងសន្តិសុខពហុភាគីក្នុងអាស៊ាន។
ក៏នៅថ្ងៃទី ៣១ ឧសភា ក្នុងឱកាសចូលរួមកិច្ចសន្ទនា Shangri-La លើកទី២២ នៅប្រទេសសិង្ហបុរី នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth ផងដែរ។ នៅទីនេះ រដ្ឋមន្ត្រី លោក ហ្វាន វ៉ាន់ យ៉ាង សង្ឃឹមថា វៀតណាមនិងអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើមូលដ្ឋានសមភាព ផលប្រយោជន៍ទៅវិញទៅមក គោរពច្បាប់អន្តរជាតិ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងស្ថាប័ននយោបាយ រួមចំណែករក្សាសន្តិសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។
រីឯខ្លួនវិញ រដ្ឋមន្ត្រីលោក Pete Hegseth បានអះអាងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម; ហើយសង្ឃឹមថា នឹងបន្តជំរុញទំនាក់ទំនងអាមេរិក-វៀតណាមជារួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីជាពិសេស៕

