ទិដ្ឋភាពនៅសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ quochoi.vn)
នៅពេលព្រឹក រដ្ឋសភាបានស្តាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បង្ហាញសំណើរបស់រដ្ឋាភិបាលស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ ខេត្តឆ្នាំ២០២៥។
បន្ទាប់មករដ្ឋសភា ស្តាប់របាយការណ៍ស្តីពីការពិនិត្យខ្លឹមសារនេះ។ ខ្លឹមសារអំពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តក៏នឹងត្រូវបានលើកយកមកពិភាក្សាជាក្រុមនៅពេលក្រោយ ហើយរំពឹងថានឹងលើកយកមកពិភាក្សានៅសាលប្រជុំ និងអនុម័តលើសេចក្ដីសម្រេចចិត្តស្តីពីការច្របាច់បញ្ចូលអង្គភាពរដ្ឋបាលថ្នាក់ខេត្តនៅព្រឹកថ្ងៃទី ១២ មិថុនា។
យោងតាមសំណើរបស់រដ្ឋាភិបាល ប្រទេសទាំងមូលនឹងរក្សាដដែលខេត្ត-ក្រុងចំនួន ១១ ហើយច្របាច់បញ្ចូលខេត្ត-ក្រុងចំនួន ៥២ ដើម្បីបង្កើតជាខេត្ត-ក្រុងថ្មីចំនួន ២៣។ ក្រោយការច្របាច់បញ្ចូលគ្នា ប្រទេសនឹងមានខេត្តក្រុងចំនួន ៣៤ បើធៀបនឹងខេត្តក្រុងចំនួន ៦៣ នាបច្ចុប្បន្ន៕