ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើសេចក្តីប្រកាសខាងលើក្នុងបរិបទដែលរុស្ស៊ី និងអ៊ុយក្រែនមានការខ្វែងគំនិតគ្នា ទាក់ទងនឹងការផ្លាស់ប្តូរសាកសពទាហាន និងអ្នកទោស។ មន្ត្រីរុស្ស៊ីកាលពីថ្ងៃទី ៧ ខែមិថុនាបានឲ្យដឹងថា អ៊ុយក្រែនបានពន្យារពេលដោយគ្មានកាលបរិច្ឆេទ នូវការទទួលសាកសពទាហាន និងការផ្លាស់ប្តូរអ្នកទោស ខណៈដែលភាគីអ៊ុយក្រែនបានបដិសេធព័ត៌មាននេះ។ ប្រទេសរុស្ស៊ីបានប្រកាសថា ក្បួនរថយន្តដំបូងដែលផ្ទុកសាកសពទាហានអ៊ុយក្រែនចំនួន ១.២១២ នាក់បានមកដល់ចំណុចប្រមូលផ្ដុំនៅតំបន់ព្រំដែន ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងមនុស្សធម៌ដែលសម្រេចបាននៅទីក្រុងអ៊ីស្តង់ប៊ុលនាពេលថ្មីៗនេះ។ រុស្ស៊ីបានបញ្ជាក់ពីការត្រៀមខ្លួន អនុវត្តន៍កិច្ចព្រមព្រៀងទាក់ទងនឹងការប្រគល់សាកសពទាហានអ៊ុយក្រែន និងការដោះដូរអ្នកទោសរវាងភាគីទាំងពីរ៕
រុស្ស៊ី និងអ៊ុយក្រែន បន្តប្រគល់សាកសពទាហាននិងផ្លាស់ប្តូរអ្នកទោស
(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់កាលពីថ្ងៃទី ៨ ខែមិថុនាថា លោកនឹងបន្តជំរុញការផ្លាស់ប្តូរអ្នកទោសជាមួយរុស្ស៊ី; ហើយបានចាត់ទុកថា ការរក្សាការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងមនុស្សធម៌ នឹងបង្កើតលក្ខណ្ឌសម្រាប់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបញ្ឈប់ជម្លោះដែលអូសបន្លាយរយៈពេលជាង៣ឆ្នាំកន្លងមកនេះ។
