លោក Dmitry Peskov បានកត់សម្គាល់ថា បណ្តាប្រទេសមានសិទ្ធិប្រើប្រាស់ថាមពលដោយសន្តិភាពហើយប្រការនេះត្រូវតែធ្វើឡើងក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងសហគមន៍អន្តរជាតិ។ រដ្ឋាភិបាលរុស្ស៊ីចាត់ទុកថា បណ្តាប្រទេសគួរតែរក្សាសិទ្ធិនេះ។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីជឿជាក់លើសេចក្តីប្រកាសជាផ្លូវការរបស់អ៊ីរ៉ង់ ដែលថា ប្រទេសនេះមិនមានគម្រោងធ្វើម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរឡើយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ Daily Sabah/VNA |
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដ៏មានសក្តានុពលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សំណើរបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់នាពេលថ្មីៗនេះ នៅតែអនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់បន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ផ្ទុយទៅនឹងសេចក្តីប្រកាសជាសាធារណៈរបស់អាជ្ញាធរអាមេរិកលើបញ្ហានេះ៕

