ក្នុងជំនួបជាមួយសមភាគីកូរ៉េខាងជើង លោក No Kwang Chol នៅរដ្ឋធានីព្យុងយ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Andrey Belousov បានសង្កត់ធ្ងន់ថា ទំនាក់ទំនងការពារជាតិរវាងរុស្ស៊ីនិងកូរ៉េខាងជើង កំពុងអភិវឌ្ឍយ៉ាងវិជ្ជមាន ដោយពង្រីកលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការយោធាផងដែរ។ យោងតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី រុស្ស៊ីចង់សហការ “ប្រកបដោយប្រសិទ្ធភាពនិងជិតស្និទ្ធ” ជាមួយទីក្រុងព្យុងយ៉ាង ហើយជឿជាក់ថា ការពិភាក្សានឹងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងកូរ៉េខាងជើងក្នុងឧស្សាហកម្មការពារជាតិ។

ចំណែកខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង No Kwang Chol បានបញ្ជាក់ថា មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសនេះនិងរុស្ស៊ីគឺជាអាទិភាពកំពូល។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្លាស់ប្តូររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។