អ្នកទោសសង្គ្រាមអ៊ុយក្រែន (POW) អង្គុយលើឡានក្រុង ខណៈដែលពួកគេត្រឡប់មកពីការផ្លាស់ប្តូរមួយ ចំពេលមានការវាយលុករបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នៅទីតាំងដែលមិនបានបង្ហាញក្នុងប្រទេសអ៊ុយក្រែន ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ (រូបថត៖ REUTERS/Valentyn Ogirenko) |
ទាហានក្រុមដំបូងដែលអ៊ុយក្រែនបញ្ជូនមកវិញគឺជាទាហានអាយុក្រោម ២៥ឆ្នាំ ហើយឥឡូវត្រូវបាននាំទៅកាន់ទឹកដីបេឡារុស្ស ដើម្បីទទួលបានជំនួយចាំបាច់ផ្នែកវេជ្ជសាស្រ្ដ។ ទន្ទឹមនឹងនេះ រុស្ស៊ីក៏បានបញ្ជូនអ្នកទោសអ៊ុយក្រែនមកវិញចំនួនស្មើគ្នាដែរ។ ទោះជាយ៉ាងណា ភាគីទាំងពីរមិនបានប្រកាសពីតួរលេខជាក់ស្តែងនោះទេ។
នាថ្ងៃដដែល វិមានក្រឹមឡាំងបានអះអាងថា ទីក្រុងម៉ូស្គូនៅតែបន្តអនុវត្តតាមការប្តេជ្ញាចិត្តដែលសម្រេចបានក្នុងក្របខ័ណ្ឌនៃកិច្ចចរចាសន្តិភាព។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីតែងតែអនុវត្តយ៉ាងតឹងរ៉ឹងនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រួមទាំងកិច្ចព្រមព្រៀងដែលទាក់ទងនឹងការផ្លាស់ប្តូរអ្នកទោស ដែលបានព្រមព្រៀងគ្នានៅឯកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល។ ទន្ទឹមនឹងនេះដែរ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ថា ការដោះដូរអ្នកទោសជាមួយរុស្ស៊ីកំពុងប្រព្រឹត្តទៅ ហើយប្រតិបត្តិការនេះនឹងត្រូវធ្វើឡើងក្នុងដំណាក់កាលជាច្រើននៅក្នុង “ថ្ងៃខាងមុខ”៕

