សេចក្តីសម្រេចចិត្តបានចែងថា រដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់ និងសម្ព័ន្ធមិត្តរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) គួរតែប្តេជ្ញារួមគ្នា និងសន្យាដោយឡែក ផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ក្នុងកម្រិតមិនតិចជាង ០,២៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ជារៀងរាល់ឆ្នាំ។

ទាហានអ៊ុយក្រែននៅក្នុងពិធីផ្ទេរសម្ភារៈយោធា និងសព្វាវុធធុនធ្ងន់នៅក្រុងគៀវ។ រូបថតឯកសារ៖ Getty / TTXVN

សភាអឺរ៉ុបក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកបង្កើនការគាំទ្រផ្នែកយោធាបន្ថែមទៀតសម្រាប់អ៊ុយក្រែន រួមទាំងការផ្តល់យន្តហោះ មីស៊ីលរយៈចម្ងាយឆ្ងាយ គ្រាប់រំសេវ ក៏ដូចជាប្រព័ន្ធការពារដែនអាកាសចល័ត កាំភ្លើងធំ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់យោធាអ៊ុយក្រែន។

ប្រតិកម្មចំពោះការគាំទ្រផ្នែកយោធាពីបណ្តាប្រទេសលោកខាងលិចសម្រាប់អ៊ុយក្រែន ភាគីរុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ទង្វើបែបនេះនឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិបានឡើយ ហើយនឹងអូសបន្លាយជម្លោះនេះតែប៉ុណ្ណោះ៕