សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃដដែលបានឲ្យដឹងថា លោកនឹងប្រកាសដាក់ពន្ធ ២៥% លើទំនិញនាំចូលពីសហភាពអឺរ៉ុប (EU) រួមទាំងរថយន្តផងដែរ។

និមិត្តសញ្ញាប្រាក់អឺរ៉ូនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។ រូបថត៖ THX/TTXVN

សហភាពអឺរ៉ុបគឺជាទីផ្សារសេរីដ៏ធំបំផុតរបស់ពិភពលោក ហើយនាំមកនូវផលប្រយោជន៍ដល់សហរដ្ឋអាមេរិក។ ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និង EU កាន់តែតានតឹងឡើង ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសផែនការដាក់ពន្ធនាំចូលជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយនូវអ្វីដែលលោកបានពិពណ៌នាថា ជាអតុល្យភាពពាណិជ្ជកម្ម។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបធ្លាក់ចូលជម្លោះពាណិជ្ជកម្មក្នុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump នៅពេលដែលលោកបានដាក់ពន្ធ ២៥% លើការនាំចូលដែកថែបពីអឺរ៉ុប និងយកពន្ធ ១០% លើអាលុយមីញ៉ូម។ សហភាពអឺរ៉ុបបានឆ្លើយតបជាមួយនឹងវិធានការសមស្រប៕