ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang មកទស្សនាស្តង់វៀតណាមនៅឯពិព័រណ៍ SIAL Paris 2024 (រូបថត៖ Thu Ha/TTXVN) |
ផលិតផលទាំងនេះសុទ្ធតែជាវិស័យប្រៀបខ្លាំងរបស់វៀតណាម បាននាំចេញយ៉ាងច្រើនទៅកាន់ទីផ្សារអឺរ៉ុប និងតំបន់ផ្សេងទៀត។ អញ្ជើញទៅទស្សនាស្តង់វៀតណាមក្នុងថ្ងៃដំបូងនៃការបើកពិព័រណ៍នេះ ឯកអគ្គរដ្ឋទូតវៀត ណាម ប្រចាំនៅប្រទេសបារាំង លោក Dinh Toan Thang បានឲ្យដឹងថា ការចូលរួមយ៉ាងច្រើនរបស់ធុរកិច្ចវៀតណាមនៅពិព័រណ៍អន្តរជាតិនេះ ក៏បានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការរីកចម្រើនយ៉ាងខ្លាំង។ សហគ្រាស វៀតណាមបានប្រើប្រាស់លក្ខខណ្ឌអំណោយផល ដែលផ្តល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប (EU) និងដៃគូពាណិជ្ជកម្មផ្សេងទៀត។ SIAL Paris 2024 ទាក់ទាញអ្នកទស្សនាប្រមាណ ២៨៥.០០០ នាក់មកពីជាង ២០០ ប្រទេស រួមជាមួយនឹងអ្នកតាំងពិព័រណ៍ចំនួន ៧.៥០០ បានក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយសម្រាប់ឧស្សាហកម្មកសិ-ម្ហូបអាហារពិភពលោកនៅឆ្នាំនេះ៕

