ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបថត៖ រ៉យទ័រ) |
ប្រទេសដែលត្រូវបានហាមឃាត់រួមមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ ការហាមប្រាមទាំងស្រុងនឹងចូលជាធរមានចាប់ពីម៉ោង ០:០១ ថ្ងៃទី ៩ ខែមិថុនា។ សហរដ្ឋអាមេរិកក៏នឹងដាក់កំហិតយ៉ាងតឹងរ៉ឹងលើពលរដ្ឋមកពីប្រទេសប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវ៉េណេស៊ុយអេឡាផងដែរ។
កន្លងមក ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានចេញបទបញ្ជាប្រតិបត្តិមួយក្នុងខែមករា ឆ្នាំ ២០១៧ ដោយហាមប្រាមការចូលរបស់ពលរដ្ឋនៃប្រទេសចំនួន ៧ គឺអ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ ស៊ូដង់ លីប៊ី សូម៉ាលី និងយេម៉ែន៕

