ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងសុន្ទរកថាបិទសម័យប្រជុំសួរដេញដោល។ រូបថត៖ quochoi.vn |
មុននឹងបញ្ចប់សម័យប្រជុំសួរដេញដោល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបកស្រាយបំភ្លឺសំណួរនានារបស់សមាជិករដ្ឋសភា។ ឆ្លើយសំណួរដេញ ដោលអំពីកំណែទម្រង់ស្ថាប័ន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាត់ទុកថា ការផ្តោតសំខាន់ក្នុងកំណែទម្រង់ស្ថាប័នគឺការធ្វើវិមជ្ឈការ។ ការធ្វើវិមជ្ឈការគួរតែដើរ ទន្ទឹមគ្នាជាមួយនឹងការបែងចែកធនធាន និងសមត្ថភាពអនុវត្ត។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ឆ្លើយសំណួរដេញដោលរបស់គណៈប្រតិភូរដ្ឋសភា។ រូបថត៖ quochoi.vn |
ដើម្បីផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យ លោកនាយករដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា ការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ស្អាត បៃតង និងនិរន្តរភាពនឹងក្លាយ ជាត្រីវិស័យ។ រដ្ឋាភិបាលក៏បានសុក្រិតក្របខ័ណ្ឌច្បាប់ ជាពិសេសច្បាប់ទិន្នន័យ និងមូលដ្ឋានទិន្នន័យជាតិ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើអាជីវកម្ម និងចែករំលែកទិន្នន័យ ជៀសវាងការខ្ជះខ្ជាយធនធាន។ លោកនាយករដ្ឋមន្ត្រីបាន អះអាងថា ជាមួយនឹងយន្តការបើកចំហ ហេដ្ឋារចនាសម្ព័ន្ធរលូន និងអភិបាលកិច្ច ដ៏ឆ្លាតវៃ វៀតណាមនឹងធ្វើបានជាក់ជាពុំខាន៕


