ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើសេចក្តីប្រកាសខាងលើនៅក្នុងសុន្ទរកថាកាលពីថ្ងៃទី ១៥ ខែកុម្ភៈ នៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែកុម្ភៈនៅទីក្រុង Munich ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ សេចក្តីប្រកាសនេះ ត្រូវបាននាំចេញនៅពេលដែលសហរដ្ឋអាមេរិកកំពុងជំរុញឲ្យមានការចរចាបើកចំហជាមួយរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky។ រូបថត៖ PAP/VNA |
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្តាលឱ្យអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបមានការភ្ញាក់ផ្អើលក្នុងសប្តាហ៍កកន្លងទៅ ដោយបានយល់ព្រមជួបជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការបញ្ឈប់ជម្លោះនៅអ៊ុយក្រែន។ កាយវិការនេះ បានបណ្តាលឱ្យប្រទែស អ៊ុយក្រែននិងអឺរ៉ុបមានការព្រួយបារម្ភថា ពួកគេអាចត្រូវបានដាក់នៅក្រៅពីការចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីអនាគតរបស់អ៊ុយក្រែន និងសន្តិសុខអឺរ៉ុប។ ដូច្នេះហើយ នៅក្នុងសារមួយទៅកាន់ទ្វីបអឺរ៉ុបទាំងមូល លោក Zelensky បានអំពាវនាវឱ្យទ្វីបនេះធ្វើសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបង្កើតកងទ័ពអឺរ៉ុបឱ្យបានឆាប់ៗ នៅពេលដែលការធានាសន្តិសុខពីសហរដ្ឋអាមេរិកលែងមានភាពប្រាកដប្រជា។
ទាក់ទិននឹងផែនការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញប្រមុខរដ្ឋអឺរ៉ុបទៅចូលរួមកិច្ចប្រជុំបន្ទាន់នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី ១៧ កុម្ភៈ ដើម្បីពិភាក្សាអំពីគោលជំហររបស់អឺរ៉ុបលើការវិវត្តនាពេលថ្មីៗនេះ៕

