អបអរសាទរចំពោះឯកអគ្គរដ្ឋទូតស្ត្រី នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្ត្រី និងវីរៈនារីជាច្រើនក្នុងផលិតកម្ម ក្នុងនោះមានអ្នកការទូតស្ត្រី ជាពិសេសអតីតរដ្ឋមន្ត្រីក្រសួងការបរទេស អតីតអនុប្រធានរដ្ឋលោកស្រី Nguyen Thi Binh ក៏ដូចជាអ្នកការទូតស្ត្រីឆ្នើមមួយចំនួនទៀត។ នាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឱ្យអ្នកការទូតស្ត្រីវៀតណាម និងអន្តរជាតិបន្តបង្ហាញពីទេពកោសល្យ និងសមត្ថភាព ដើម្បីរួមចំណែករក្សាបរិយាកាសសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ដែលជាគោលដៅរបស់ប្រទេសនីមួយៗ។

នាយករដ្ឋមន្ត្រីបានថតរូបជាមួយមន្ត្រីការទូតស្ត្រីវៀតណាម និងអន្តរជាតិ។ រូបថត៖ VOV

អញ្ជើញចូលរួមកិច្ចប្រជុំ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ស្ត្រីវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យជាច្រើន ជាពិសេសរួមចំណែកធ្វើឱ្យវៀតណាមក្លាយជាកន្លែងភ្លឺស្វាងសម្រាប់សន្តិភាព និងវឌ្ឍនភាព។ លោកស្រី Pauline Tamesis សង្ឃឹមថានឹងមានមន្ត្រីស្ត្រីកាន់តែច្រើនឡើងកាន់តួនាទីដឹកនាំនៅក្នុងរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ជាទូទៅ និងក្នុងវិស័យការទូត ជាពិសេសនៅវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយសមធម៌ និងចីរភាព៕

វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលអនុវត្តបានល្អបំផុតនូវគោលដៅលេខ ៥ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ អត្រាសមាជិការសភានៃរដ្ឋសភាវៀតណាមនីតិកាលទី ១៥ គឺ ៣០,២៦% ខ្ពស់ជាងមធ្យមភាគពិភពលោកនិងតំបន់ ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងក្រុមប្រឹក្សាសហភាពអន្តរសភាអាស៊ាន។ វៀតណាមក៏ជាប្រទេសឈានមុខគេមួយក្នុងចំណោមភាគរយនៃស្ត្រីដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពចំនួន ១៦%។ ហើយវៀតណាមក៏ជាប្រទេសមួយក្នុងចំនោមប្រទេសមួយចំនួនក្នុងពិភពលោកដែលមានរយៈពេល ២ ថ្ងៃក្នុងមួយឆ្នាំដើម្បីលើកតម្កើងស្ត្រី - ពោលគឺ ទិវាអន្តរជាតិនារី ៨ មិនា និងទិវាបង្កើតសហភាពនារីវៀតណាម ថ្ងៃទី ២០ខែតុលា៕