សាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Lan Anh (រូបភាព៖ ក្រសួងការបរទេស) |
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ការដែលវៀតណាមចុះឈ្មោះបេក្ខភាព ITLOS ជាលើកដំបូង គឺជាការសម្រេចចិត្តដ៏សំខាន់មួយ បង្ហាញនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀត ណាមលើការរក្សាច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការក្លាយជាសមាជិកសកម្ម រួមចំណែកដល់ការងាររួមរបស់សហគមន៍អន្តរជាតិ។ ការតែងតាំងនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការលើកកម្ពស់ពហុភាគីនិយម ក៏ដូចជាសមភាពយេនឌ័រ និងតួនាទីរបស់ស្ត្រីនៅក្នុងស្ថាប័នអន្តរជាតិ។
អញ្ជើញថ្លែងមតិជាមួយឯកអគ្គរដ្ឋ/រាជទូត ប្រធានការិយាល័យតំណាង និងតំណាងស្ថានទូតបរទេសប្រចាំទីក្រុងហាណូយចំនួន ៨០ នាក់ សាស្ត្រា ចារ្យរង បណ្ឌិត Nguyen Thi Lan Anh បានចែករំលែកនូវទស្សនៈ ចក្ខុវិស័យ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់នីតិរដ្ឋនៅសមុទ្រនិងក្នុងមហាសមុទ្រ ព្រមទាំងអនុវត្តច្បាប់ប្រកបដោយភាពមិនលំអៀងនិងសុចរិតភាព។
តំណាងអង្គទូតនៃបណ្តាប្រទេស បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តតែងតាំងជាបេក្ខភាពរបស់វៀតណាម លក្ខណៈសម្បត្តិ ក៏ដូចជាបទពិសោធន៍បេក្ខភាពរបស់វៀតណាម និងជូនពរវៀតណាមទទួលបានជោគ ជ័យក្នុងការតែងតាំងដ៏សំខាន់នេះ៕

