ក្នុងសារទាំងនោះ លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង គឿង បានសម្តែងនូវជំនឿជាក់ថា ជាមួយនឹងកិត្យានុភាព ភាពម៉ឺងម៉ាត់ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី Lee Jae Myung សាធារណរដ្ឋកូរ៉េនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា សម្រេចបានសមិទ្ធិផលកាន់តែច្រើនថែមទៀត បញ្ជាក់ពីតួនាទីនិងឋានៈអន្តរជាតិរបស់សាធារណរដ្ឋកូរ៉េ នាពេលខាងមុខ។

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង គឿង បានអះអាងពីការត្រៀមខ្លួនជាស្រេច រួមជាមួយប្រធានាធិបតី និងសាធារណរដ្ឋកូរ៉េ បន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនកាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពនិងទូលំទូលាយថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕