ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang អញ្ជើញជម្រាបលាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៩ លោក Philemon Yang (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ ប្រធានមហាសន្និបាតលោក Philemon Yang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គម និងកិច្ចការបរទេសដ៏គួរឲ្យចាប់អារម្មណ៍ដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមកនេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាវិជ្ជមាន និងស្ថាបនារបស់វៀតណាមសម្រាប់អង្គការសហប្រជាជាតិ លើសសរស្តម្ភទាំងបី៖ សន្តិភាព - សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់សិទ្ធិមនុស្ស ព្រមទាំងថ្លែងអំណរគុណចំពោះគណៈប្រតិភូវៀតណាម និងលោកឯកអគ្គរដ្ឋទូត Dang Hoang Giang ផ្ទាល់ ដែលតែងតែគាំទ្ររបៀបវារៈ និងអាទិភាពរបស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ជម្រាបលាលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres (រូបថត៖ TTXVN) |
ទទួលជួបឯកអគ្គរដ្ឋទូត លោក Dang Hoang Giang អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ វៀតណាម និងលោកឯកអគ្គរដ្ឋទូតប្រធានបេសកកម្ម ក្នុងការជំរុញកិច្ច សហប្រតិបត្តិការ និងឯកភាពនៅអង្គការសហប្រជាជាតិ។ លោក Guterres បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនិងសំណើរបស់វៀតណាមនាពេលថ្មីៗនេះ ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រទេសជាសមាជិក ដោយសារសារៈសំខាន់ជាក់ស្តែង ផ្សារភ្ជាប់ទៅនឹងកង្វល់រួមរបស់សហគមន៍អន្តរជាតិ និងរួមចំណែកលើកកម្ពស់ពហុភាគីនិយម។ លោកអគ្គលេខាធិកាបានបញ្ជាក់ថា លោកនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀតក្នុងពេលឆាប់ៗនេះ; សម្តែងក្តីសង្ឃឹមនិងជឿជាក់ថា ទំនាក់ទំនងអ.ស.ប-វៀតណាម នឹងត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ហើយវៀត ណាមនឹងបន្តជំរុញបន្ថែមទៀតនូវគោលជំហរ និងតួនាទីរបស់ខ្លួននៅបណ្តាវេទិការបស់អង្គការសហប្រជាជាតិ៕


