សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្រៅសន្និសីទសន្តិសុខទីក្រុង Munich ដែលប្រព្រឹត្តទៅពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។
បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកបញ្ហារុស្ស៊ី និងអ៊ុយក្រែន លោក Keith Kellogg ។ រូបថត៖ Getty Images |
លោក Kellogg បានឲ្យដឹងថា បណ្តាប្រទេសអ៊ឺរ៉ុបនឹងមិនចូលរួមដោយផ្ទាល់ក្នុងការធ្វើអន្តរការីបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ ប៉ុន្តែផលប្រយោជន៍របស់ពួកគេនឹងត្រូវបានពិចារណានៅក្នុងការចរចាដែលមានបំណងចង់សម្រេចបានសន្តិភាពនៅអឺរ៉ុបខាងកើត។ ដោយពន្យល់ពីសេចក្តីប្រកាសនេះ លោក Kellogg បានឲ្យដឹងថា កាលពីអតីតកាល កិច្ចព្រមព្រៀងដែលទាក់ទងនឹងជម្លោះនៅក្នុងតំបន់ Donbass នៃប្រទេសអ៊ុយក្រែន មានប្រទេសចូលរួមច្រើនពេក ប៉ុន្តែមិនមានប្រសិទ្ធភាពសោះ។
សេចក្តីប្រកាសរបស់តំណាងអាមេរិកមិនត្រូវបានស្វាគមន៍ដោយមន្ត្រីអឺរ៉ុបជាច្រើននាក់ ដែលភាគច្រើនបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនមិនអាចសម្រេចបានប្រសិនបើគ្មានការចូលរួមពីបណ្តាប្រទេសអឺរ៉ុបដែលបានផ្តល់ជំនួយដល់អ៊ុយក្រែនអស់រយៈពេលជាយូរមកហើយ៕

