តំណាងវៀតណាមលោក Nguyen Huu Hung បានឈ្នះតំណែងខ្ពស់បំផុតនៃការប្រឡងនេះ។ |
តារាម៉ូដែលបុរស Nguyen Huu Hung (កើតក្នុងឆ្នាំ ១៩៩៨ មកពីទីក្រុង Hai Duong) លេចធ្លោជាមួយនឹងកម្ពស់ ១,៨៨ ម៉ែត្រ ទម្ងន់ ៧៥ គីឡូក្រាម មានរូបរាងសង្ហា ឆើតឆាយ។ លោកតែងតែរក្សាការប្រកួតប្រកបដោយភាពនឹងនរ និងបន្សល់ទុកនូវការចាប់អារម្មណ៍ចំពោះអ្នកគាំទ្រក្នុងស្រុក និងមិត្តភ័ក្តិអន្តរជាតិ តាមរយៈសកម្មភាពជាច្រើន។
ក្រៅពីបុរសឯករូបនេះ តំណែងជើងឯករងទាំង ៥ ពីទាបទៅខ្ពស់ ជារបស់បេក្ខជន៖ Wu Cheng Lin (តៃវ៉ាន់ ចិន) Jirayu Tucker (ថៃ) Jose Angel Flores Querales (វេណេស៊ុយអេឡា) Jorge Luis Valenzuela Tejada (ដូមីនីកា) និង Muhammad Asyraf Bin Mohd Dasli (ម៉ាឡេស៊ី)។ គណៈកម្មការរៀបចំកម្មវិធីក៏បានប្រគល់រង្វាន់បន្ទាប់បន្សំផ្សេងទៀតក្នុងរាត្រីចុងក្រោយ។
សូមគូសបញ្ជាក់ថា បុរសឯកទេសចរណ៍ពិភពលោក គឺជាការប្រកួតប្រជែងសម្រាប់បុរស ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៦ មក។ ការប្រឡងនេះមានគោលបំណងស្វែងរកសុភាពបុរសដែលមានឥទ្ធិពលម្នាក់ដែលមានចំណាប់អារម្មណ៍លើបញ្ហាបរិស្ថាន ការអភិរក្សធម្មជាតិ ការអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ជាតិ៕

