ក្រុមវិស្វកម្មលេខ ២ បានបញ្ចប់បេសកកម្មដោយជោគជ័យ ហើយបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ។ រូបថត៖ Trong Duc/VNA |
ពីនាយទាហានដំបូងបំពេញបេសកកម្មជាបុគ្គលនៅបេសកកម្ម UNMISS នៅស៊ូដង់ខាងត្បូង (ក្នុងឆ្នាំ២០១៤) រហូតមកដល់បច្ចុប្បន្ន វៀតណាមបានដាក់ពង្រាយនាយទាហាន និងយុទ្ធជនកងទ័ពប្រជាជនវៀតណាម ចំនួន ១.០៨៣ នាក់ និងនាយទាហាននគរបាលប្រជាជនវៀតណាមដោយមានទម្រង់ ២ គឺអង្គភាព និងបុគ្គល។ ទន្ទឹមនឹងនោះ វៀតណាមបានដាក់ពង្រាយមន្ទីរពេទ្យយោធាកម្រិត ២ ក្រុមវិស្វកម្ម ដោយមាននាទាហាន យុទ្ធជនជាច្រើននៃកងទ័ពប្រជាជនវៀតណាម និងនគរបាលប្រជាជន ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ UNISFA (តំបន់ Abyei), UNMISS (ស៊ូដង់ខាងត្បូង), MINUSCA (សាធារណរដ្ឋអាហ្វ្រិកកណ្តាល) និងទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ នាយឧត្តមសេនីយ៍ Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានអះអាងថា៖ “ប្រការនេះបង្ហាញឱ្យឃើញពីវឌ្ឍនភាពប្រកបដោយគុណភាពរបស់វៀតណាមក្នុងការរួមចំណែកកងកម្លាំងរបស់ខ្លួនចូលក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ជាមួយនឹងកិត្យានុភាព និងសមត្ថភាពរបស់ខ្លួន វៀតណាមទួលបានជោគជ័យក្នុងការងារ លើការដែលត្រូវបានអង្គការសហប្រជាជាតិជ្រើសរើសជាអង្គភាពដែលដាក់ពង្រាយនៅក្នុងតំបន់ស៊ូដង់ខាងត្បូង។ មកទល់នឹងពេលនេះ មន្ទីរពេទ្យពហុប្រយុទ្ធរបស់យើង វគ្គ២ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ និងសហការី។ យើងតែងតែបញ្ជាក់ពីវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់”។
នាយឧត្តមសេនីយ៍ Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ រូបថត៖ Trung Hieu/special.nhandan.vn |
ក្នុងបេសកកម្មនេះ កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិវៀតណាមបានជួយអាជ្ញាធរមូលដ្ឋាន និងប្រជាជនកសាងផ្លូវថ្នល់; កសាងនិងជួសជុលថ្នាក់រៀន; រៀបចំការបង្រៀនសម្រាប់កុមារ; ខួងអណ្តូងទឹកសម្រាប់ប្រជាជនក្នុងតំបន់; រៀបចំការពិនិត្យ និងព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ; ណែនាំប្រជាពលរដ្ឋឲ្យធ្វើកសិកម្មដើម្បីលើកកម្ពស់ជីវភាព...។
សកម្មភាពមនុស្សធម៌ទាំងនោះ មិនត្រឹមតែបានភ្ជាប់កម្លាំងទាហានមួកខៀវវៀតណាមជាមួយប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់សហសេវិកអន្តរជាតិនៅឯបេសកកម្មផងដែរ។ លោក Alptekin Arlantas មេបញ្ជាការកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំទីក្រុង Juba ប្រទេសស៊ូដង់ខាងត្បូង បានចែករំលែកថា៖ “ខ្ញុំសូមបញ្ជាក់ថា សហការីវៀតណាមរបស់យើងនៅទីនេះបានបំពេញការងារបានល្អណាស់។ ពួកគេបានបង្ហាញថា ខ្លួនគឺជាអ្នកដែលអនុវត្តបេសកកម្មនាំមកនូវសុវត្ថិភាព និងសន្តិភាពសម្រាប់ប្រជាជននៅទីនេះ ជាពិសេសក្រុមងាយរងគ្រោះ ដូចជាស្ត្រី និងកុមារ។ ខ្ញុំសង្ឃឹមថា មិត្តនឹងបន្តរួមចំណែកដល់សន្តិភាពពិភពលោក”។
មនុស្សជាច្រើននាក់បានទទួលការថែទាំសុខភាពទាន់ពេលវេលាពីគ្រូពេទ្យនៃកងពេទ្យ។ រូបថត៖ Trung Hieu/special.nhandan.vn |
ដោយឈរលើមូលដ្ឋានរយៈពេល ១១ ឆ្នាំនៃការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឆ្លើយតបទៅនឹងការទាមទារកាន់តែខ្លាំងឡើងនៃសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ កងទ័ពប្រជាជនវៀតណាមបន្តរក្សាកម្លាំងក្នុងតំបន់ និងចូលរួមយ៉ាងស៊ីជម្រៅក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លើកកំពស់ឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ៕



