ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍ ការជឿជាក់របស់សហគមន៍ចំពោះអនាគតរបស់ប្រទេសជាតិ ក៏ដូចជាក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម-បារាំង។
ក្នុងពិធីនេះ លោកស្រី Marie-Christine Lemardeley អភិបាលរងក្រុងប៉ារីសបានអះអាងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែឧទ្ទេសនាមដល់មិត្តបារាំងនូវលក្ខណៈវប្បធម៌ពិសេសរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
“នៅឆ្នាំនេះ យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមដ៏ធំនៃសម័យកាល។ យើងទន្ទឹងរង់ចាំបន្តធ្វើការជាមួយដៃគូវៀតណាមរបស់យើងនៅទីក្រុងហាណូយ និងទីក្រុង ហូជីមិញ ក្នុងក្របខ័ណ្ឌនៃបណ្តាញទីក្រុងធំៗលើពិភពលោក (C40) ដើម្បីឆ្ពោះទៅរកវិធានការបន្សាំបម្រែបម្រួលអាកាសធាតុប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត យើងនឹងជួបគ្នានៅក្រុង Hue ជាកន្លែងប្រព្រឹត្តទៅកិច្ចប្រជុំរបស់សមាគមអភិបាលក្រុង Francophone អន្តរជាតិ នាខែមេសាខាងមុខ”។
មកដល់ព្រឹត្តិការណ៍បុណ្យតេតឆ្នាំនេះ បងប្អូនអាណិកជនវៀតណាមនៅឯបរទេស និងភ្ញៀវទាំងអស់បានរីករាយជាមួយបទចម្រៀងអំពីនិទាឃរដូវ អំពីសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ ម្ហូបវៀតណាម និងជូនពរគ្នាទៅវិញទៅមកសម្រាប់ឆ្នាំថ្មី៕
