លោកស្រី Lidia Brito ជំនួយការអគ្គនាយកអង្គការ UNESCO ទទួលបន្ទុកវិទ្យាសាស្ត្រធម្មជាតិ លោក Antonio De Sousa Abreu - នាយកផ្នែកបរិស្ថាននិងវិទ្យាសាស្ត្រផែនដី (ឆ្វេង) និងតំណាងប្រគល់វិញ្ញាបនបត្រជូនគណៈប្រតិភូវៀតណាម (រូបថត៖ Anh Tuan/VOV-Paris) |
អញ្ជើញទទួលប័ណ្ណទទួលស្គាល់ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Van Anh ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការយូរណេស្កូ បានអះអាងថា ព្រឹត្តិការណ៍នេះ បើកចេញឱកាសថ្មីជាច្រើន សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅ Lang Son។ លោក Antonio De Sousa Abreu នាយកផ្នែកបរិស្ថាននិងវិទ្យាសាស្ត្រផែនដីបានឲ្យដឹងថា៖ “កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់វៀតណាមចំពោះឧទ្យាន ភូគព្ភសាស្ត្រថ្មីមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះសហគមន៍ឧទ្យានភូគព្ភ សាស្ត្រសកលមានគោលបំណងអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការរួមផ្សំ និងការតភ្ជាប់រវាងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍ សហគមន៍មូលដ្ឋាន”។
៖ លោក Antonio De Sousa Abreu ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ Anh Tuan/VOV-Paris) |
ក្នុងពេលជាមួយគ្នានោះ ប្រធានការិយាល័យវិទ្យាសាស្ត្រផែនដី និងឧទ្យានភូគព្ភសាស្ត្រ លោក Kristof Vandenberghe បានឲ្យដឹងថា៖ “សម្រាប់អង្គការយូណេស្កូ នេះគឺជាព្រឹត្តិការណ៍ពិសេសមួយដើម្បីបង្ហាញពីការដឹងគុណរបស់យើងចំពោះការខិតខំប្រឹងប្រែងដែលអ្នកបានធ្វើក្នុងរយៈពេលកន្លងមក។ សម្រាប់ឧទ្យានភូគព្ភសាស្ត្រជាច្រើន នេះគឺជាដំណើរការដ៏លំបាក ប៉ុន្តែអ្នកបានយកឈ្នះហើយ។ នេះជាលទ្ធផលនៃសហគមន៍ទាំងមូល នៃប្រជាជនដែលជឿលើឧទ្យានភូគព្ភសាស្ត្រនិងការគាំទ្រពេញ បេះដូងរបស់ប្រទេសទាំងមូល”។
ទិដ្ឋភាពនៃពិធី (រូបថត៖ Anh Tuan/VOV-Paris) |
ឧទ្យានភូគព្ភសាស្ត្រ Lang Son គឺជាឧទ្យានភូគព្ភសាស្ត្រទី៤នៅវៀតណាមដែលត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO មុនពេលដែលខ្ពង់រាបថ្ម Dong Van (Ha Giang) ត្រូវបានទទួលស្គាល់ក្នុងឆ្នាំ ២០១០ ឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang ត្រូវបានទទួលស្គាល់ក្នុងឆ្នាំ ២០១៨ ហើយឧទ្យានភូគព្ភសាស្ត្រ Dak Nong ឧទ្យានភូគព្ភសាស្ត្រត្រូវបានទទួលស្គាល់នៅឆ្នាំ ២០២០៕



