សេចក្តីប្រកាសរបស់ UNSMIL បានឲ្យដឹងថា នាប៉ុន្មានថ្ងៃកន្លងទៅ លោកស្រី Stephanie Koury បេសកជនពិសេសទទួលបន្ទុកកិច្ចការនយោបាយនៅ UNSMIL បានជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសលីប៊ីលើបញ្ហានេះ។ ជាពិសេស លោកស្រី Koury បានជួបពិភាក្សាជាមួយប្រធានរដ្ឋសភា លោក Aguila Saleh ប្រធានក្រុមប្រឹក្សាប្រធានាធិបតី លោក Mohamed al-Menfi រដ្ឋមន្ត្រីការបរទេសស្តីទី លោក Taher Al-Baour និងរដ្ឋមន្ត្រីការិយាល័យនយោបាយនិងទំនាក់ទំនង លោក Walid Ellafi ។
កិច្ចពិភាក្សាបានលើកឡើងពីការបង្រួបបង្រួមស្ថាប័នរដ្ឋរបស់ប្រទេសលីប៊ី ជាពិសេសស្ថាប័ននីតិប្រតិបត្តិ និងបង្កើតលក្ខខណ្ឌសម្រាប់ការបោះឆ្នោតដែលអាចជឿទុកចិត្តបាន ក៏ដូចជាសារៈសំខាន់នៃការបង្កើតថវិការួមនៅឆ្នាំខាងមុខ៕
