បើកសន្និសីទអនាគតអាស៊ីលើកទី៣០។ រូបថត៖ VOV-តូក្យូ |
សន្និសីទអនាគតអាស៊ីលើកទី ៣០ ក្រោមប្រធានបទ "បញ្ហាសាក់ល្បង សម្រាប់អាស៊ី ក្នុងពិភពលោកដ៏ច្របូកច្របល់" បានទាក់ទាញការចូលរួមពីអ្នកដឹកនាំ សេដ្ឋវិទូ និងអ្នកប្រាជ្ញជាច្រើនមកពីបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក។ ឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung តំណាងឱ្យប្រទេសវៀតណាមចូលរួមសន្និសីទ ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនសំខាន់ម្នាក់ ហើយនឹងថ្លែងសុន្ទរកថា ដ៏សំខាន់នាថ្ងៃទី ៣០ ឧសភា។ នៅក្នុងសន្និសីទនេះ បណ្តាមតិបានផ្តោតលើការពិភាក្សាអំពីបញ្ហាក្នុងតំបន់ តួនាទីរបស់អាស៊ីក្នុងសហគមន៍អន្តរជាតិ បញ្ហាប្រឈមនិងដំណោះស្រាយនាពេលបច្ចុប្បន្ន...។ ជាពិសេស ភាពតានតឹងពាណិជ្ជកម្មកើនឡើងរវាងសហរដ្ឋអាមេរិក និងចិនក៏ជាប្រធានបទសំខាន់មួយនៃសន្និសីទផងដែរ។
បដា ឧទ្ទេសនាមអំពីវាគ្មិនសំខាន់ៗនៃសន្និសីទដែលបោះពុម្ពដោយ Nikkei ។ រូបថត៖ VOV-តូក្យូ |
សូមគូសបញ្ជាក់ថា សន្និសីទអនាគតអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំដ៏សំខាន់នៅក្នុងតំបន់ ដែលរៀបចំឡើងដោយកាសែតសេដ្ឋកិច្ចជប៉ុន (Nikkei) ចាប់តាំងពីឆ្នាំ ១៩៩៥មក ដោយមានការគាំទ្រពីទីភ្នាក់ងារសារព័ត៌មានបរទេសជាច្រើន រួមទាំងវៀតណាម ដើម្បីបង្កើតវេទិកាសម្រាប់មេដឹកនាំនយោបាយ សេដ្ឋកិច្ច និងវិទ្យាសាស្ត្រនៃបណ្តាប្រទេសក្នុងតំបន់ ផ្លាស់ប្តូរមតិយោបល់លើបញ្ហាបន្ទាន់នៃដំណាក់កាល នីមួយៗ៕


