ទិដ្ឋភាពទូទៅនៃសម័យប្រជុំពេញអង្គកម្រិតខ្ពស់នៃវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ (រូបថត៖ VOV)

នារសៀលថ្ងៃទី ២៦ កុម្ភៈ វេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ (AFF ២០២៥) បានបិទនៅទីក្រុងហាណូយ។ នេះជាលើកទី២ ដែលត្រូវបានរៀបចំនៅប្រទេសវៀតណាម AFF ២០២៥ ទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ និងការឆ្លើយតបយ៉ាងសកម្មពីអាស៊ាននិងប្រទេសជាដៃគូ។ ជាមួយ នឹងវគ្គពេញអង្គចំនួន ៥ វគ្គ AFF ២០២៥ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ខ្លឹមសារដែលបានលើកមកពិភាក្សានៅក្នុងវេទិកានេះ មានគោលបំណងបង្កើតបណ្តាញសន្ទនា កសាងសមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងអស្ថិរភាពពិភពលោកនាពេលបច្ចុប្បន្ន ទាញយកផលប្រយោជន៍ ពីកាលានុវត្តភាព។ សាមគ្គីភាព បរិយាប័ន្ន និងការពឹងផ្អែកលើខ្លួនឯង គឺជាកត្តាកំណត់ដែលជួយអាស៊ានឆ្លងផុតបរិបទពិភពលោកដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ននេះ ហើយក៏ជាសាររបស់វេទិកាផងដែរ។

AFF ២០២៥ បង្ហាញយ៉ាងម៉ឺងម៉ាត់នូវសារអំពីប្រទេសវៀតណាមមួយចូលរួមយ៉ាងម្ចាស់ការ និងមានការទទួលខុសត្រូវចូលរួមជាមួយប្រទេសជាសមាជិក ដើម្បីពង្រឹងនិងពង្រីកតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងលើកកម្ពស់សំឡេងរបស់ខ្លួនសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕