នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា កូស្តារីកា គឺជាដៃគូឈានមុខគេរបស់វៀតណាមនៅអាមេរិកកណ្តាល និងតំបន់ការីបៀន។ នាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្មទ្វេភាគី ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

រីឯខ្លួនវិញ លោកប្រធានាធិបតី Rodrigo Chaves យកចិត្តទុកដាក់ជាពិសេសលើវិស័យទេសចរណ៍វៀតណាម ដោយបានសម្តែងការចាប់អារម្មណ៍នៅពេលលោកដឹងថា ក្នុងឆ្នាំ២០២៤ វៀតណាមបានស្វាគមន៍ភ្ញៀវអន្តរជាតិប្រមាណ២០លាននាក់។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ជួបជាមួយលោក Rodrigo Chaves ប្រធានាធិបតីកូស្តារីកា។ រូបថត៖ VOV

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពដឹកនាំក្រសួង និងសាខាពាក់ព័ន្ធរបស់ភាគីទាំងពីរ សម្របសម្រួលក្នុងការស្វែងរកទិសដៅនិងវិធានការថ្មី ដើម្បីជំរុញកិច្ច

សហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ដោយផ្អែកលើសក្តានុពល និងតម្រូវការរបស់ភាគីទាំងពីរ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការការពារមហាសមុទ្រ ដោយផ្តោតលើបញ្ហាដូចជាការប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិក ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជាពិសេស លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន តាមរយៈការអប់រំ៕