លោកប្រធានរដ្ឋ Luong Cuong ថតរូបអនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រចាំនៅ ទីក្រុងហាណូយ។ (រូបថត៖ VOV)
លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា វៀតណាមក៏ចាត់ទុកអាស៊ានជាអាទិភាពយុទ្ធ សាស្ត្រជានិច្ចក្នុងគោលនយោបាយកិច្ចការបរទេស ហើយថាឆ្នាំ ២០២៥ ជាខួបគម្រប់ ៣ ទសវត្សរ៍ចាប់តាំងពីវៀតណាមចូលជាសមាជិកអាស៊ានជាផ្លូវការ ហើយជានិច្ចកាល ខិតខំប្រឹងប្រែងរួមជាមួយបណ្តាប្រទេសអាស៊ានដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព រឹងមាំ ជាមួយនឹងតួនាទី និងឋានៈដ៏សំខាន់នៅលើពិភពលោក។ លោកប្រធានរដ្ឋ Luong Cuong សង្ឃឹមថា ឯកអគ្គរដ្ឋទូត និងភារធារីទាំងអស់ បន្តជា ស្ពានដ៏សំខាន់ រួមចំណែកថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមដៃគ្នាកសាង សហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព រឹងមាំ ជាស្នូលនៃសន្តិភាព ស្ថិរភាពនៅ អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក - មហាសមុទ្រឥណ្ឌា។
លោកប្រធានរដ្ឋ Luong Cuong និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោក Dato'Tan Yang Thai។ (រូបថត៖ VOV)
តាងនាមឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រចាំនៅ ទីក្រុងហាណូយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោក Dato'Tan Yang Thai ប្រទេសដែលកំពុងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២៥ បានពាំនាំសេចក្ដីជូនពរឆ្នាំថ្មី និងសេចក្ដីសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំជាន់ ខ្ពស់នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជូនចំពោះលោកប្រធានរដ្ឋ Luong Cuong ដោយជូនពរវៀតណាមបន្តជាគំរូបន្តអភិវឌ្ឍន៍ប្រកបដោយជោគជ័យក្នុងតំបន់។ ដោយយល់ស្របនឹងសំណើរបស់លោកប្រធានរដ្ឋ Luong Cuong ឯកអគ្គរដ្ឋទូត និងភារធារីបានសន្យាថា ឯកអគ្គរដ្ឋទូតអាស៊ាននឹងខិតខំប្រឹងប្រែងបំពេញការសន្យា; រួមចំណែកក្នុងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម៕