នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមនាថ្ងៃទី ១១ ខែឧសភា បានឲ្យដឹងថា ក្នុងពានរង្វាន់ឆ្នាំនេះ នៅថ្នាក់ជាតិ វៀតណាមត្រូវបានតែងតាំងក្នុងប្រភេទសំខាន់ៗជាច្រើន រួមមាន៖ គោលដៅទេសចរណ៍ឆ្នេរឈានមុខគេរបស់អាស៊ី; គោលដៅវប្បធម៌ឈានមុខគេនៅអាស៊ី; គោលដៅឈានមុខគេរបស់អាស៊ី; គោលដៅបេតិកភណ្ឌឈានមុខគេរបស់អាស៊ី; គោលដៅធម្មជាតិឈានមុខគេនៅអាស៊ី; គោលដៅឈានមុខគេរបស់អាស៊ីសម្រាប់យុវជន។ ជាមួយគ្នានោះ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមត្រូវបានតែងតាំង ជាទីភ្នាក់ងារគ្រប់គ្រងទេសចរណ៍ឈានមុខគេរបស់អាស៊ី។
គោលដៅទេសចរណ៍ជាច្រើនរបស់វៀតណាមក៏ទទួលបានការតែងតាំងក្នុងប្រភេទផ្សេងៗគ្នា ដូចជា៖ ទីក្រុងហូជីមិញត្រូវបានតែងតាំងជា គោលដៅទេសចរណ៍ គួបផ្សំជាមួយការងារឈានមុខគេនៅអាស៊ី។
ទីក្រុងហាណូយត្រូវបានតែងតាំងជា គោលដៅសម្រាករយៈពេលខ្លីនៅទីក្រុងឈានមុខគេនៅអាស៊ី និងគោលដៅទីក្រុងឈានមុខគេនៅអាស៊ី។
Hoi An និង Hue ត្រូវបានតែងតាំងជា គោលដៅទីក្រុងវប្បធម៌ឈានមុខគេនៅអាស៊ី។
ខេត្ត Ha Giang និងខេត្ត Ha Nam ត្រូវបានតែងតាំងជា គោលដៅទេសចរណ៍ទើបលេចចេញឈានមុខគេនៅអាស៊ី។ Ha Nam ក៏ត្រូវបានដាក់ឈ្មោះក្នុងប្រភេទ គោលដៅវប្បធម៌មូលដ្ឋានឈានមុខគេរបស់អាស៊ី។
ទីក្រុង Da Nang និងទីក្រុងហូជីមិញ ត្រូវបានតែងតាំងក្នុងប្រភេទ គោលដៅពិធីបុណ្យនិងព្រឹត្តិការណ៍ឈានមុខគេរបស់អាស៊ី ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ