អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង ។ រូបភាព៖ ក្រសួងការបរទេស |
លោកស្រី ហ្វាម ធូ ហាំង បានបញ្ជាក់ថា៖ វៀតណាមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធអនុវត្តភ្លាមៗនូវកិច្ចព្រមព្រៀងសំដៅឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងនិរន្តរភាពក្នុងតំបន់ ធានាសន្តិសុខ សុវត្ថិភាព និងអាយុជីវិតប្រជាជន។ វៀតណាមគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បញ្ចប់ជម្លោះ និងរួមចំណែកបង្កើតបរិយាកាសសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ា៕

