ភាពទាក់ទាញនៃគោលដៅមកដល់ Da Nang ចំពោះភ្ញៀវទេសចរឥណ្ឌាបានមកពីផ្នែកទេសចរណ៍សន្និសីទ សិក្ខាសាលា កីឡាវាយកូនហ្គោល និងទេសចរណ៍អាពាហ៍ពិពាហ៍។

ដោយប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈដល់ថ្ងៃទី ២១ ខែកុម្ភៈ SATTE ២០២៥ គឺជាពិព័រណ៍ដ៏ធំបំផុតនៅអាស៊ីខាងត្បូងលើវិស័យទេសចរណ៍ ការធ្វើដំណើរ សណ្ឋាគារ និងសេវាកម្មរម្មណីយដ្ឋាន។ គណរៀបចំរំពឹងថានឹងទាក់ទាញអ្នកចូលរួមជាង ៥០.០០០ នាក់ អ្នកតាំងពិព័រណ៍ចំនួន ១.៨០០អង្គភាព និងអ្នកទិញទាំងក្នុងស្រុក និងអន្តរជាតិជាង ១.០០០ នាក់មកពីប្រទេសជាង ១២០។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Nguyen Thanh Hai បានចូលរួមពិធីបើកស្តង់តាំងបង្ហាញនៃទេសចរណ៍ Da Nang និងបណ្តាក្រុមហ៊ុនអាកាសចរណ៍វៀតណាមនៅឯពិព័រណ៍ SATTE ២០២៥ ។ រូបថត៖ VOV - ញូវដេលី

ក្នុងក្របខ័ណ្ឌនៃពិធីបើកស្តង់វៀតណាមនៅពិព័រណ៍ SATTE ២០២៥ មានសកម្មភាពដូចជា ការសម្តែងអាវផាយប្រពៃណី ពិសោធន៍កាហ្វេវៀតណាម ការចាប់ឆ្នោតផ្សងសំណាង ថតរូប check-in ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាដើម។ ក្នុងឱកាសនេះ ទីក្រុង Da Nang បានតភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរណ៍នានាដើម្បីពង្រឹងភាពជាដៃគូនិងជំរុញជើងហោះហើរត្រង់ពីឥណ្ឌាមកដល់ទីក្រុង Da Nang។ ទន្ទឹមនឹងនោះ ទេសចរណ៍ទីក្រុង Da Nang បានជួបជាមួយបណ្តាក្រុមហ៊ុនរៀបចំទេសចរណ៍អាពាហ៍ពិពាហ៍និងអ្នករៀបចំកម្មវិធីអាពាហ៍ពិពាហ៍ ដើម្បីបើកកម្មវិធីទេសចរណ៍អាពាហ៍ពិពាហ៍មកកាន់ទីក្រុង Da Nang ក្នុងឆ្នាំនេះ៕