បណ្តាប្រទេសអបអរសាទរវៀតណាម ក្លាយជាសម្ព័ន្ធមិត្តនៃ IEA។ រូបថត៖ Anh Tuan/VOV-Paris |
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ បណ្ឌិត Fatih Birol នាយកប្រតិបត្តិ IEA បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការដែលមានគោលបំណងឆ្ពោះទៅកសាងប្រព័ន្ធថាមពលសកលប្រកបដោយសុវត្ថិភាព ចីរភាព និងធានាចំណាយសមស្របសម្រាប់ប្រទេសទាំងអស់។
លោកវេជ្ជបណ្ឌិត Fatih Birol នាយកប្រតិបត្តិនៃ IEA បានអះអាងថា ប្រទេសជាសមាជិកវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយវៀតណាម។ រូបថត៖ Anh Tuan/VOV-Paris |
ថ្លែងនៅក្នុងសន្និសីទនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបារាំង លោក Trinh Duc Hai បានសង្កត់ធ្ងន់ថា ការចូលជាសមាជិក IEA របស់វៀតណាមគឺមានសារៈសំខាន់ជាពិសេស ខណៈដែលវៀតណាមកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដោយបន្តខិតខំព្យាយាមលើគោលដៅអព្យាក្រឹតភាពកាបូន និងការផ្លាស់ប្តូរថាមពលបៃតង។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីភាពត្រៀមខ្លួនរបស់វៀតណាមក្នុងការចូលរួមចំណែកយ៉ាងសកម្ម និងដោយម្ចាស់ការក្នុងរាល់កិច្ចសន្ទនាថាមពលសកល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

