រូបសញ្ញានៃសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC3) នៅទីក្រុង Nice ប្រទេសបារាំង ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥។ (រូបថត៖ REUTERS/Manon Cruz)
ក្នុងក្របខ័ណ្ឌនៃសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនៅប្រទេសបារាំង នាថ្ងៃទី ១១ មិថុនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានធ្វើជាអធិបតីសម័យ ប្រជុំស្តីពីការគ្រប់គ្រងរបរនេសាទប្រកបដោយនិរន្តរភាព។ តាមនោះ វៀតណាមសន្យា នឹងអភិវឌ្ឍន៍របរនេសាទប្រកបដោយនិរន្តរភាព បន្តអនុវត្តន៍កម្មវិធីគាំទ្រសហគមន៍ ប្រជានេសាទ រួមទាំងការអនុវត្តបច្ចេកវិទ្យាថ្មី; ពង្រឹងការគ្រប់គ្រងការនេសាទ និង ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការគ្រប់គ្រង (IUU)។
មុននោះ គណៈប្រតិភូវៀតណាមបានចូលរួមក្នុងសម័យប្រជុំជំនាញចំនួន៦ ដោយអះអាងនូវការបន្តអនុវត្តការសន្យាសំខាន់ៗដូចជា៖ ការអភិរក្ស និងស្តារប្រព័ន្ធ អេកូឡូស៊ីសមុទ្រឡើងវិញ; កាត់បន្ថយការបំពុលសមុទ្រ ជាពិសេសកាកសំណល់ ប្លាស្ទិក; ការជំរុញរបរនេសាទប្រកបដោយនិរន្តរភាព; ការអភិវឌ្ឍសេដ្ឋកិច្ចមហាសមុទ្រ ប្រកបដោយនិរន្តរភាព; ការកៀរគរហិរញ្ញវត្ថុសម្រាប់សកម្មភាពការពារមហាសមុទ្រ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ល។ ថ្លែងនៅខាងក្រៅសន្និសីទកាលពីថ្ងៃទី ១០ មិថុនា រដ្ឋមន្ត្រីក្រសួងកសិកម្ម និង បរិស្ថានវៀតណាម លោក Do Duc Duy បានឲ្យដឹងថា៖
“ពីបទពិសោធន៍ជាក់ស្តែង វៀតណាមបានស្នើដំណោះស្រាយជាទូទៅដើម្បីដោះ ស្រាយបញ្ហា ចាប់ពីការធ្វើផែនការមេ ការកៀរគរធនធាន ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ រហូតដល់វិធានការធ្វើវប្បកម្មប្រកបដោយនិរន្តរភាព ការការពារបរិស្ថានរស់នៅ របស់សហគមន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសន្តិសុខ ប្រភពទឹកឆ្លងដែន៕