នាយករដ្ឋមន្ត្រី លោក ហ្វាមមិញ ជិញអញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ Lai Hoa/VOV)

ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអ.ស.ប លោក Philemon Yang នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានជម្រាបជូនអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេស និងគោលនយោបាយការបរទេសរបស់វៀតណាម ដោយសង្ឃឹមថា លោក Philemon Yang នឹងបន្តគាំទ្រនិងជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងវៀតណាម រួមទាំងបង្កើតលក្ខខណ្ឌសម្រាប់បុគ្គលិកវៀតណាមកាន់តែច្រើនមកធ្វើការនៅទីភ្នាក់ងារ អង្គការ សហប្រជាជាតិ។ រីឯខ្លួនវិញ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការគោរពចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោក Philemon Yang ក៏បានស្វាគមន៍ចំពោះតួនាទីសកម្ម ភាពស្វាហាប់របស់វៀតណាម ឋានៈកាន់តែខ្ពស់របស់វៀតណាម ព្រមទាំងអះអាងថា នឹងសហការជាមួយវៀតណាម ដើម្បីជំរុញការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងពហុភាគីនិយម។

ក្នុងថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.ប លោក Antonio Guterres។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គការសហប្រជាជាតិបន្តជួយឧបត្ថម្ភវៀតណាម ក្នុងការពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ធ្វើអោយប្រសើរឡើងនូវភាពធន់ ឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ រីឯខ្លួនវិញ អគ្គលេខាធិការលោក Antonio Guterres បានវាយតម្លៃថា វៀតណាមជាគំរូនៃសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕