អត្តពលិក Ha Minh Thanh (រូបថត៖ Vu Sinh/TTXVN)

វិញ្ញាណសារបាញ់កាំភ្លើងខ្លីល្បឿនលឿន ចម្ងាយ២៥ម៉ែត្របុរសនេះ ចែកជា២ជុំ គឺនៅថ្ងៃទី១៧ ខែកុម្ភៈ និងថ្ងៃទី១៨ ខែកុម្ភៈ។ ជុំនីមួយៗ អ្នកបាញ់កាំភ្លើងធ្វើលំហាត់បាញ់រហ័សចំនួន ៣ ក្នុងរយៈពេល ៨ វិនាទី ៦ វិនាទី និង ៤ វិនាទី។ ក្នុងថ្ងៃប្រកួតដំបូង Ha Minh Thanh ឈរនៅលេខរៀងទី១ដោយមាន២៩២ពិន្ទុ។ ចំណែក Pham Quang Huy ឈរនៅលេខរៀងទី៦ មាន ២៨៨ ពិន្ទុ ហើយ Vu Tien Nam ឈរនៅលេខរៀងទី ១៥ មាន ២៨៣ ពិន្ទុ។

មកដល់រសៀលថ្ងៃទី១៨ កុម្ភៈ អ្នកបាញ់កាំភ្លើងទាំង៣នាក់បានបន្តរក្សាស្ថិរភាពក្នុងវគ្គបាញ់ទី ២។ កីឡាករ Minh Thanh, Quang Huy, Tien Nam ទទួលបានពិន្ទុ ២៩៣, ២៨៨ និង ២៨៣ ពិន្ទុរៀងគ្នា។ អត្តពលិកវៀតណាមចំនួនបីនាក់ទទួលបានពិន្ទុសរុប ១៧២៧ ដោយហេតុនេះដណ្តើមបានមេដាយមាសក្រុមបុរស។ ឈរលំដាប់បន្តគឺជប៉ុន - ១៧១៤ ពិន្ទុនិងឥណ្ឌូនេស៊ី - ១៧១១ ពិន្ទុ។

មុននោះ នាថ្ងៃទី ១២ ខែកុម្ភៈ កីឡាករ Pham Quang Huy និង Trinh Thu Vinh ដណ្តើមបានមេដាយមាសក្នុងវិញ្ញាសាបាញ់កាំភ្លើងខ្លីចម្រុះ ១០ ម៉ែត្រ៕