យោងតាមរបាយការណ៍របស់ WB នៅចុងឆ្នាំមុន ប្រហែលមួយឆ្នាំបន្ទាប់ ពីវិបត្តិបានចាប់ផ្តើម ចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ព្រែកជីកស៊ុយអេរបស់ អេហ្ស៊ីប និងច្រកសមុទ្រ Bab El-Mandeb ដែលធ្លាប់ដឹកចំនួន ៣០% នៃចរាចរណ៍កុងតឺន័ររបស់ពិភពលោក បានធ្លាក់ចុះ ៣ ភាគ ៤ ដោយបង្ខំឱ្យកប៉ាល់ធ្វើដំណើរតាមផ្លូវវាងជុំវិញ Cape of Good Hope របស់ទ្វីបអាហ្រ្វិក ដែលចរាចរណ៍ផ្លូវសមុទ្របានកើនឡើងដល់ជាង ៥០%។ ប្រការនេះបានបណ្តាលឱ្យថ្លៃដឹកជញ្ជូនសកលកើនឡើង ១៤១% បើប្រៀបធៀបទៅនឹងកម្រិតមុនវិបត្តិ។

របាយការណ៍នេះបានឲ្យដឹងថា ចម្ងាយធ្វើដំណើរដោយកប៉ាល់ដឹកទំនិញ និងនាវាដឹកប្រេងឆ្លងកាត់សមុទ្រក្រហមបានកើនឡើង ៤៨% និង ៣៨% រៀងគ្នាបើធៀបនឹងមុន។ ខណៈពេលដែលការកើនឡើងនៃពេលវេលាធ្វើដំណើរគឺរហូតដល់ ៤៥% សម្រាប់កប៉ាល់ដឹកទំនិញ និង ២៨% សម្រាប់នាវាដឹកប្រេង៕