នេះជាព្រឹត្តិការណ៍ ដែលបានធ្វើឡើងជាប្រចាំឆ្នាំដើម្បីលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់បណ្ដាជន ជាតិវៀតណាម រួមចំណែកពង្រឹងផែនមហាសាមគ្គីភាពរបស់សហគមន៍ជនជាតិ ទាំង៥៤។
លោកប្រធានរដ្ឋ Luong Cuong អញ្ជើញថ្លែងនៅទិវាបុណ្យ។ (រូបថត៖ VOV) |
“គ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក និងអង្គការមហាជន ចាប់ពីថ្នាក់មជ្ឈិមដល់ថ្នាក់ មូលដ្ឋាន ត្រូវបន្តស្រាវជ្រាវ ចេញផ្សាយ និងរៀបចំការអនុវត្តឲ្យបានល្អនូវគោល នយោបាយអំពីជនជាតិ ធានាសិទ្ធិ ផលប្រយោជន៍ និងលើកកំពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋគ្រប់ជនជាតិ។ ទន្ទឹមនឹងនោះ មានដំណោះស្រាយប្រកប ដោយប្រសិទ្ធភាពដើម្បីការពារ និងបន្តលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ សហគមន៍គ្រប់ជនជាតិ រក្សាបាននូវសម្រស់ប្បធម៌ពិសេសដោយឡែករបស់ជនជាតិ នីមួយៗ។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់ពិសេសចំពោះការលើកតម្កើង និងគោរពការ រួមចំណែកដ៏សំខាន់របស់សិប្បករ ព្រឹទ្ធាចារ្យ មេភូមិ និងជនមានកិត្យានុភាពក្នុង សហគមន៍ជនជាតិភាគតិច។ ពួកគេគឺជាមនុស្សគំរូនិងសំខាន់នៅក្នុងចលនានៃ មូលដ្ឋាន ហើយជាទីបង្អែករបស់ភូមិឃុំផងដែរ”។
ក្នុងបរិយាកាសនៃទិវាបុណ្យដើមនិទាឃរដូវ លោកប្រធានរដ្ឋ Luong Cuong មានបំណងថា ជនរួមជាតិ កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធទាំងអស់នឹង ខិតខំប្រឹងប្រែងដោយអស់ពីកម្លាំងកាយចិត្ត តាមរយៈការធ្វើសកម្មភាពជាក់ស្តែង ដើម្បីរួមចំណែកក្នុងបុព្វហេតុរួមរបស់ប្រទេសជាតិ បង្កើតភាពស្អិតរមួត ពង្រឹងផែន មហាសាមគ្គីជនជាតិទាំងមូល រួមចំណែកពូនជ្រុំខឿនវប្បធម៌វៀតណាម កម្លាំងវៀត ណាម តម្លៃវៀតណាម ដែលជាធនធានផ្ទៃក្នុងដ៏ខ្លាំងក្លាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕

