អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh

អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមានអនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អនុប្រធានទីមួយនៃក្រុមប្រឹក្សាប្រឡងប្រណាំង និងលើកសរសើរមជ្ឈឹម។

បណ្ដាគំរូដែលបានលើកសរសើរលើកនេះ រួមមាន៖ សមូហភាពចំនួន ១៧និងបុគ្គលចំនួន ៧៩ រូប ដែលមានសកម្មភាពស្ដែងចេញពីស្មារតីស្ម័គ្រចិត្ត ដែលមិនគិតអំពីផលប្រយោជន៍របស់ខ្លួន ពោរពេញទៅដោយលក្ខណៈមនុស្សាស្ត្រ មនុស្សធម៌ មនោសញ្ចេតនា ព្រមទាំងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែងផងដែរ។ អញ្ជើញសំណេះសំណាលនៅទីនេះ លោកស្រី Tran Thi Ngoc Nu មេធាវីមួយរូបនៃសាខាមេធាវីការពារសិទ្ធិកុមារទីក្រុងហូជីមិញបានឲ្យដឹងថា៖

" ការងាររបស់យើងខ្ញុំពិតជាមានការលំបាកជាច្រើនណាស់ ។យើងខ្ញុំបានការពារជនរងគ្រោះ បានជាសត្រូវ និងចុងចោទតែងតែគំរាមកំះហែងយើងខ្ញុំ។ នាគ្រាបំបូងយើងខ្ញុំភ័យខ្លាចណាស់ ប៉ុន្តែដោយឃើញប្អូនៗ កុមារ ត្រូវ គេបៀតបៀនផ្លូវភេទ និងស្ត្រីត្រូវរងអំពើហឹង្សា នោះ បានជាយើងខ្ញុំមិន បោះបង់ចោលទេ ហើយជួយគេទៀតផង។

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Dang Thi Ngoc Thinh អនុប្រធានរដ្ឋវៀតណាមមានគោលបំណងថា "ស្មារតីដែកថែប" បំណងប្រាថ្នាឈានទៅមុខ ក្ដីស្រឡាញ់អាជីព និងទឹកចិត្តមេត្តាធម៌របស់សមូហភាព និងបុគ្គលនានានឹងបន្តរីកសុះសាយចូលក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ទីក្រុងហូជីមិញ៕