![]() |
នេះគឺជាលើកដំបូងដែលតំណាងវៀតណាមដណ្តើមបានមកុដក្នុងការប្រកួតសម្រស់អន្តរជាតិធំដូច្នេះផងដែរ។ បេក្ខនារីវៀតណាម Nguyen Phuong Khanh កើតឆ្នាំ១៩៩៤ នៅខេត្ត Ben Tre ហើយក្នុងវគ្គផ្តាច់ព្រ័ត្រ បេក្ខនារីរូបនេះបានសំដែងប្រកបដោយភាពជោគជ័យដើម្បីចុងក្រោយឈានចូលទទួលបានជ័យលាភីរាជនី គ្រងមកុដឯកបវរកញ្ញាភពផែនដីឆ្នាំ២០១៨ ។
គួរបញ្ជាក់ផងដែរថាបវរកញ្ញាវៀតណាម Nguyen Phuong Khanh ធ្លាប់ជានិស្សិតនៃមហាវិទ្យាល័យដ៏ល្បីៗ Curtin នៅសិង្ហបុរី។ កញ្ញារូបនេះ អាចនិយាយភាសា អង់គ្លេស និងបារាំងដូចភាសាកំណើតរបស់ខ្លួនផងដែរ។ ដោយមានសម្រស់ស្រស់ស្អាត បវរកញ្ញា Phuong Khanh ធ្លាប់ត្រូវបានអ្នកជំនាញការខាងសម្រស់ដ៏មានកិត្យានុភាព Missosology ជ្រើសរើសជានារីដែលមានទឹកមុខដ៏ស្រស់ស្អាតក្នុង Top 18 ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
